ការធ្វើការផ្អែកទៅលើព័ត៌មានខុស
កាលខ្ញុំ និងភរិយារបស់ខ្ញុំបានធ្វើដំណើរ ទៅទីក្រុងញូយ៉ក កាលពីពេលថ្មីៗនេះ យើងចង់ចេញទៅខាងក្រៅ ដោយមិនខ្លាចអាកាសធាតុត្រជាក់ ដែលមានព្រឹលធ្លាក់ខ្លាំងនៅពេលល្ងាច។ យើងក៏បានជួលឡានតាក់ស៊ី ដើម្បីធ្វើដំណើរចម្ងាយជាង៤គីឡូម៉ែត្រ ពីសណ្ឋាគារបស់យើង ទៅកាន់ភោជនីយដ្ឋានរបស់ជនជាតិគុយបា។ ពេលដែលខ្ញុំបំពេញព័ត៌មាន នៅក្នុងApp របស់តាក់ស៊ី ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលកញ្ចក់ទូរស័ព្ទរបស់ខ្ញុំបានបង្ហាញទឹកប្រាក់ $1,547.26 ដែលខ្ញុំនឹងត្រូវបង់សម្រាប់ការធ្វើដំណើរនោះ។ បន្ទាប់ពីខ្ញុំសម្រួលអារម្មណ៍ឡើងវិញហើយ ខ្ញុំក៏បានដឹងថា តាមពិតខ្ញុំបានច្រឡំប្រើapp នោះ ដើម្បីស្នើសុំឲ្យឡានតាក់ស៊ីដឹកយើង ទៅផ្ទះរបស់យើងដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។
បើអ្នកកំពុងតែធ្វើការងារ ដោយពឹងផ្អែកទៅលើព័ត៌មានខុស អ្នកនឹងទទួលលទ្ធផលអាក្រក់មិនខាន។ ហេតុនេះហើយបានជាបទគម្ពីរសុភាសិតបានលើកទឹកចិត្តយើង ឲ្យ “ផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះ”(សុភាសិត ២៣:១២)។ យើងមិនត្រូវស្វែងរកយោបល់ ពីអ្នកដែលល្ងង់ខ្លៅ ដែលតាំងខ្លួនជាអ្នកចេះ ហើយបែរខ្នងដាក់ព្រះជាម្ចាស់នោះឡើយ ពុំនោះទេ យើងនឹងមានបញ្ហាជាមិនខាន។ ពួកគេ “មើលងាយចំពោះប្រាជ្ញានៃពាក្យសម្តី” ហើយអាចនាំឲ្យយើងវង្វេង ដោយសារយោបលដែលគ្មានប្រយោជន៍ ឬនាំយើងដើរផ្លូវខុស ឬក៏បោកប្រាស់យើង(ខ.៩)។
ផ្ទុយទៅវិញ យើងអាច “ផ្ទៀងត្រចៀកស្តាប់ពាក្យប្រកបដោយតម្រិះ”(ខ.១២)។ យើងអាចបើកចិត្តរបស់យើង ហើយទទួលការប្រៀនប្រដៅរបស់ព្រះ ដែលជួយរំដោះយើង គឺព្រះបន្ទូលនៃភាពច្បាស់លាស់ និងក្តីសង្ឃឹម។ ពេលដែលយើងស្តាប់យោបលរបស់អ្នកដែលមានការយល់ដឹងជ្រៅជ្រះ អំពីផ្លូវរបស់ព្រះ ពួកគេអាចជួយយើងឲ្យទទួល និងដើរតាមប្រាជ្ញាដែលមកពីព្រះអង្គ។ ហើយប្រាជ្ញារបស់ព្រះជាម្ចាស់ នឹងមិនដែលនាំឲ្យយើងដើរផ្លូវខុសឡើយ ផ្ទុយទៅវិញ ប្រាជ្ញាទ្រង់តែងតែលើកទឹកចិត្ត…
ចូលទៅក្នុងការសម្រាក ក្នុងព្រះគុណ
ទីបំផុត នៅថ្ងៃទី៨ ខែមករា ឆ្នាំ ១៩៦៤ ក្មេងប្រុសអាយុ១៧ឆ្នាំ ឈ្មោះ រែនឌី ហ្កាតន័រ(Randy Gardner) បានធ្វើនូវរឿងមួយ ដែលគាត់មិនធ្លាប់ធ្វើពីមុនមក ដោយព្យាយាមឃាត់ខ្លួនឯងមិនឲ្យដេក អស់រយៈពេល១១ថ្ងៃ និង២៥នាទី។ កាលនោះ គាត់ចង់បំបែកឯកត្តកម្ម របស់សៀវភៅឯកត្តកម្មពិភពលោកហ្គីននេស ដែលបានកត់ត្រាអំពីរយៈពេលដ៏វែងបំផុត ដែលរូបកាយរបស់មនុស្សអាចរស់នៅ ដោយមិនបានដេក។ ហ្កាន័របានផឹកភេសជ្ជៈ ហើយទៅលេងកីឡាវាយកូនបាល់ និងកីឡាបោះប៊ូលីងដើម្បីឃាត់ខ្លួនឯងមិនឲ្យគេង អស់រយៈពេល១សប្តាហ៍កន្លះ។ ទីបំផុត មុនពេលគាត់ដួលដោយការហត់នឿយពេក គាត់ក៏បាត់បង់ការគ្រប់គ្រងការដឹងរស់ជាតិ ការធំក្លិន និងការស្តាប់។ ប៉ុន្មានទសវត្សរ៍ក្រោយមក គាត់ក៏បានកើតជម្ងឺគេងមិនលក់ដ៏ធ្ងន់ធ្ងរ មួយរយៈពេលខ្លី។ គាត់បានបំបែកកំណត់ត្រា តែទន្ទឹមនឹងនោះគាត់ក៏បានបញ្ជាក់ឲ្យគេដឹងកាន់តែច្បាស់ថា ការគេង គឺពិតជាសំខាន់ណាស់។
មនុស្សជាច្រើនមានការពិបាក នៅក្នុងការគេង នៅពេលយប់។ ហ្កាន័រមិនបានដេកជាច្រើនថ្ងៃ ដោយសារគាត់ចង់បំបែកកំណត់ត្រា ប៉ុន្តែ យើងប្រហែលជាមានបញ្ហាដេកមិនលក់ ដោយសារកត្តាជាច្រើន ដែលមានដូចជាការថប់បារម្ភ ដោយសារយើងខ្លាចធ្វើអ្វីមួយមិនបានសម្រេច ឬខ្លាចមិនអាចធ្វើអ្វីដែលគេបានរំពឹងឲ្យយើងធ្វើ ឬដោយសារការរស់នៅ ដោយភាពប្រញាប់ប្រញាល់ជាដើម។ ជួនកាល យើងមានការពិបាក មិនអាចបំបាត់ការភ័យខ្លាច និងមិនអាចសម្រាកបាន។
ទាក់ទងនឹងរឿងនេះ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានប្រាប់យើងថា “បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង” នោះយើងធ្វើការជាឥតប្រយោជន៍ទេ(ទំនុកដំកើង ១២៧:១)”។ ការ…
វែកផ្ទៃមេឃ
នៅក្នុងការសន្ទនា កាលពីពេលថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់បានចែកចាយដល់ខ្ញុំថា នាងបានបោះបង់ចោលសេចក្តីជំនឿរបស់នាងហើយ។ ពេលនោះខ្ញុំក៏បានឮនាងនិយាយពាក្យរអ៊ូរទាំ ដែលខ្ញុំធ្លាប់ឮកាលពីមុនថា តើធ្វើដូចម្តេចឲ្យគាត់អាចជឿព្រះដែលហាក់ដូចជាមិនដែលធ្វើអ្វីសោះ? សំណួរដែលធ្វើឲ្យបាក់ទឹកចិត្តនេះ បានលេចឡើង ក្នុងគំនិតយើងម្នាក់ៗ ពីពេលមួយ ទៅពេលមួយទៀត ពេលយើងអានចំពត៌មានដែលនិយាយអំពីអំពើហឹង្សា និងនៅពេលដែលយើងកំពុងតែមានចិត្តខ្ទេចខ្ទំាជាដើម។ ការបាក់ទឹកចិត្តរបស់មិត្តភក្តិម្នាក់នេះ គឺបានបង្ហាញថា នាងកំពុងតែត្រូវការព្រះជាម្ចាស់ជួយរំដោះនាង ឲ្យរួចពីបញ្ហាអ្វីមួយ ដែលនេះជាការស្រេកឃ្លាន ដែលយើងម្នាក់ៗអាចមាន ជារឿយៗ។
ពួកអ៊ីស្រាអែលស្គាល់ទីតាំងភូមិសាស្រ្តរបស់ទឹកដីខ្លួនយ៉ាងច្បាស់។ តែពួកបាប៊ីឡូនបានធ្វើឲ្យពួកអ៊ីស្រាអែលមិនអាចទប់ទល់រួច ដោយវាយផ្តួលពួកគេនឹងកណ្តាប់ដៃដែក ហើយដុតបំផ្លាញទីក្រុងយេរូសាឡិម ឲ្យក្លាយជាសំណល់បាក់បែក។ ពេលនោះ ពួកបណ្តាជនមានការសង្ស័យដ៏ងងឹត ចំពោះព្រះជាម្ចាស់ បានជាហោរាអេសាយថ្លែងទៅកាន់ពួកគេថា តើព្រះដែលគួរតែជួយសង្រ្គោះយើងនោះ ទ្រង់នៅឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិតក្នុងពេលបែបនោះ លោកអេសាយក៏បានអធិស្ឋានដោយចិត្តក្លាហានថា “ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់”(៦៤:១)។ ការឈឺចាប់ និងទុក្ខព្រួយរបស់លោកអេសាយ មិនបានទាញគាត់ចេញពីព្រះជាម្ចាស់ឡើយ តែបាននាំឲ្យគាត់ព្យាយាមចូលទៅជិតព្រះអង្គកាន់តែខ្លាំង។
ការសង្ស័យ និងទុក្ខព្រួយរបស់យើង ផ្តល់ឲ្យយើងនូវអំណោយដ៏ចម្លែកមួយ ដោយវាបានបង្ហាញឲ្យយើងដឹងថា យើងបានវង្វេងចេញឆ្ងាយប៉ុណ្ណាហើយ និងដឹងថា យើងត្រូវការព្រះជាម្ចាស់ខ្លាំងប៉ុណ្ណា។ នេះជារឿងដ៏គួរឲ្យកត់សម្គាល់ ដែលយើងមិននឹកស្មានដល់។ នៅក្នុងព្រះយេស៊ូវ ព្រះជាម្ចាស់ពិតជាបានវែកផ្ទៃមេឃ ហើយយាងចុះមករកយើង។ ព្រះគ្រីស្ទបានលះបង់ព្រះជន្មទ្រង់ ដោយឲ្យគេវាយដុំ និងចាក់ទំលុះព្រះកាយទ្រង់រហូតអស់ព្រះជន្ម…
ព្រះជាម្ចាស់ស្វាគមន៍
ពួកជំនុំរបស់ខ្ញុំបានជួបជុំគ្នា នៅក្នុងសាលាបឋមសិក្សា ដ៏ចំណាស់មួយកន្លែង ។ សាលានោះបានបិទទ្វារ ក្នុងឆ្នាំ១៩៥៨ ជាជាងអនុវត្តតាមបទបញ្ជារបស់តុលាការអាមេរិក ដែលបានបង្គាប់ឲ្យឈប់ប្រកាន់ជាតិសាសន៍(តាមច្បាប់ ដែលបានអនុញ្ញាតសិស្សអាមេរិកស្បែកខ្មៅ ទៅរៀននៅសាលា ដែលពីមុនទទួលតែសិស្សស្បែកស)។ នៅឆ្នាំបន្ទាប់ សាលារៀននេះក៏បានបើកឡើងវិញ ហើយអេលវ៉ា(Elva) ជាសមាជិកពួកជំនុំរបស់ខ្ញុំនៅពេលបច្ចុប្បន្ន ដែលកាលនោះ នាងស្ថិតក្នុងចំណោមសិស្សស្បែកខ្មៅដំបូងគេ ដែលបញ្រ្ជៀតចូលនៅក្នុងពិភពនៃពួកស្បែកស។ គាត់បានរំឭកថា “នៅសម័យនោះ គេបានយកខ្ញុំចេញពីសហគមន៍ដ៏មានសុវត្ថិភាពរបស់ខ្ញុំ ដែលមានគ្រូបង្រៀន ដែលជាផ្នែកមួយនៃជីវិតខ្ញុំ ហើយគេក៏បានយកខ្ញុំទៅដាក់ ក្នុងបរិយាកាសដ៏គួរឲ្យខ្លាច នៅក្នុងថ្នាក់រៀនមួយ ដែលមានសិស្សស្បែកខ្មៅតែម្នាក់ទៀត”។ កាលនោះ អេលវ៉ាបានជួបការលំបាកជាច្រើន ដោយសារនាងមានពណ៌សម្បុរខុសពីគេ ប៉ុន្តែ នាងបានប្រែក្លាយជាស្រ្តី នៃសេចក្តីក្លាហាន ជំនឿ និងការអត់ឱនទោស។
ទីបន្ទាល់របស់គាត់ គឺពិតជាមានន័យខ្លាំងណាស់ ព្រោះនាងបានអត់ទ្រាំនឹងការអាក្រក់ជាច្រើន ពីសំណាក់មនុស្សមួយចំនួន នៅក្នុងសង្គមមួយ ដែលបានបដិសេធសេចក្តីពិត ដែលថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សម្នាក់ៗ ដោយមិនគិតពណ៌សម្បុរ ឬពូជសាសន៍ឡើយ។ សមាជិកមួយចំនួន នៅក្នុងពួកជំនុំដំបូង ក៏បានបដិសេធសេចក្តីពិតនេះផងដែរ ដោយជឿថា ព្រះជាម្ចាស់ស្រឡាញ់តែជាតិសាសន៍មួយ ដោយសារដើមកំណើតរបស់ពួកគេ ហើយទ្រង់បដិសេធជាតិសាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់ពីសាវ័កពេត្រុសបានទទួលការបើកសម្តែងពីព្រះជាម្ចាស់ហើយ គាត់ក៏បានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ដោយប្រកាសថា “ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត…